Latest Post

1 3Ds Max 1 Administration Affairs 1 Android APP 2 C++ 5 Collins 1 Connect 2 corel draw 1 CSS 1 Data Warehousing 1 english class 101 2 English Collocations 1 HTML 5 1 HTML and xHTML 1 Illustrator 2 Internet &Email 1 Java JDBC 1 JAVA​SCRIPT 1 learning and mastering language 1 Microsoft Access 1 Microsoft Excel 1 Microsoft PowerPoint 1 Microsoft Word 1 Mikrotik Router 1 MirrorOP 1 Ms Office 1 Object C 1 Photo Shop 1 PHP​ Programing 1 Programming 2 Projecting to This PC 1 Quickbooks 1 Sony Vega 1 SPSS 1 SQL 1 Talent Management 1 telegram 1 tick talk 1 Wamp Server 1 William Stallings 1 Windows 8+ 2 កម្មវិធីកុំព្យូទ័រ 1 និក្ខេបទNetwork 1 ព្រះពុទ្ធសាសនា 1 វិសាខ 2 សំណួរវប្បធម៏ទូទៅ 1 សម្ដេចសង្ឃរាជ 1 ស៊ីន ស៊ីសាមុត 2 សៀវភៅNetwork 1 សៀវភៅsmart phone 2 សៀវភៅកសិកម្ម 1 សៀវភៅកិច្ចការរដ្ឋបាល 29 សៀវភៅកុំព្យូទ័រ 1 សៀវភៅគណនេយ្យ 2 សៀវភៅចំណេះដឹងទូទៅ 1 សៀវភៅដាំបន្លែ 1 សៀវភៅទស្សនវិទ្យា និងចិត្តសាស្រ្ត 3 សៀវភៅបណ្ដាញ 1 សៀវភៅភាពជាអ្នកដឹកនាំ 8 សៀវភៅភាសាអង់គ្លេស 1 សៀវភៅមគ្គទេស 6 សៀវភៅមូលដ្ឋានគ្រឹះកុំព្យូទ័រ 2 សៀវភៅរចនាប្លង់ 5 សៀវភៅរចនារូបភាព 1 សៀវភៅរចនាវីដេអូ 1 សៀវភៅវិទ្យាសាស្រ្ត 2 សៀវភៅវិភាគទិន្នន័យ 1 សៀវភៅវេយ្យាករណ៍ខ្មែរ 1 សៀវភៅសរសេរកូដកុំព្យូទ័រ 2 សៀវភៅសរសេរកូដទិន្នន័យ 5 សៀវភៅសរសេរកូដ​វេបសាយ 1 សៀវភៅអង់គ្លេស 1 សៀវភៅអាជីវកម្ម 1 អក្សរសាស្រ្តខ្មែរ 1 អប់រំខួរក្បាល​ 1 អស័យដ្ឋានប្រទេសកម្ពុជា


អានសៀវភៅនៅទីនេះ!
READ More Article
loading...
ទាញយកសៀវភៅចូលក្នុងកុំព្យូទ័រ Download ...

កាលបើលោកអ្នកចាប់យកសៀវភៅនេះមកអាន មុនដំបូនងខ្ញុំសុះឱ្យអស់លោកយល់សេចក្ដីថា គឺខ្ញុំសូមអះអាងបញ្ជាក់ថា សៀវភៅនេះ នឹងជួយធ្វើឱ្យខួរក្បាលរបស់លោកអ្នកបានល្អ​ឡើវិញ... ។ ការពិតខួរក្បាលរបស់អស់លោកអ្នកល្អប្រសើរមកហើយ​តាំង​ពីកំណើត ឬដោយការអប់រំសិក្សា​ពី​សំណាក់​ដទៃៗ​មកដោយលោក​អ្នក​មិនចាំបាច់ អានសៀវភៅនេះក៏បាន... ប៉ុន្តែប្រសិន​បើលោកអ្នក​ដឹងខ្លួនថា​ខួរក្បាល​របស់អ្នក​នៅមិនទាន់ល្អនៅឡើយ ហើយ​គ្មាន​ផ្លូវ​នឹងអប់រំ​សិក្សាឱ្យ​បានល្អទេ សៀវភៅនេះ​នឹង​ជួយលោកអ្នកបាន​ល្អ ។
ការអប់រំខួរក្បាលនេះ មានគោលសំខាន់​ ៣ប្រការ គឺ ១-ឱ្យស្គាល់ខ្លួនឯង ២-ឱ្យមានគំនិតខ្លួនឯង ៣-ឱ្យឈ្នះខ្លួនឯង។
អានសៀវភៅនៅទីនេះ!

READ More Article
loading...

ទាញយកសៀវភៅចូលក្នុងកុំព្យូទ័រ Download ...

Bad goals:
• I want to improve my speaking skills
• I need to learn more words
• I’d like to be fluent in Japanese and Korean...some day
• I want to lose weight
Good goals:
• Speak for 1 minute by the end of this month. Deadline:
August 31st.
• Learn 100 new words by the end of this month. Deadline:
October 31st.
• Finish 60 Audio lessons by the end of this month.
Deadline: November 30th.
អានសៀវភៅនៅទីនេះ!
READ More Article
loading...

ទាញយកសៀវភៅចូលក្នុងកុំព្យូទ័រ Download ...

This document is designed to act as a bridge between C++ and Objective-C. Many texts exist
to teach the object model through Objective-C, but to my knowledge, none target advanced C++
developers wanting to compare these concepts with their own knowledge. At first, the Objective-C
language seems to be an obstacle rather than a boost for Cocoa programming (cf. section 1 on the
following page): it was so different that I couldn’t get into it. It took me some time to appreciate its
challenges, and understand the many helpful concepts it supplies. This document is not a tutorial,
but a quick reference, to these concepts. I hope that it will be useful in preventing a developer
from either abandoning Objective-C or misusing its features, because of a misunderstanding of
the language. This document does not claim to be a full reference, but a quick one. For detailed
explanations of a concept, be sure to read a specialized Objective-C manual [4].
Making comparisons with C# would require another document, because that language is much
closer to Objective-C than C++ can be. Thus, a C# developer would certainly learn Objective-C
faster. According to me, C# is, despite a bunch of advanced concepts, far less interesting than
Objective-C, because it gives hard access to simple Objective-C features, and the Cocoa API quality
is miles ahead of .NET. This personal opinion is not the subject of the present document.
អានសៀវភៅនៅទីនេះ!

READ More Article
loading...

ទាញយកសៀវភៅចូលក្នុងកុំព្យូទ័រ Download ...

Step 1.
Run the Command Prompt (Windows Key + R) and type "regedit".
 (You may be asked to grant permission to run, so please click Yes).

Step 2.
Navigate to: Computer/HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT
\CurrentVersion\FontSubstitutes
Step 3.
Go to MS Shell Dlg2
Step 4.
Right click on MS Shell Dlg 2 and choose Modify...
Step 5.
Type in a font name you want to change to and then click OK
Step 6.
Restart or Logout your computer and it's done.




គ្មាន ឯកសារ ផ្លូវការ ណា មួយ ដែល អាច បញ្ជាក់ អំពី ប្រវត្តិ ពិត នៃ ថ្ងៃ កំណើត ថ្ងៃ ចេញ បួស ថ្ងៃ ត្រាស់ដឹង និង ថ្ងៃ មរណភាព របស់ ព្រះពុទ្ធទេ ។ ភាគច្រើន នៃ ឯកសារ ពុទ្ធសាសនា គឺ ជា របស់ និកាយ ថេរវាទ ដែល ជា ឯកសារ ត្រូវ បាន បង្កើត ឡើង រាប់រយ ឆ្នាំ ក្រោយ ព្រះ ពុទ្ធ លា ចាក ផែនដី ។ កាលប្បវត្តិ នៃ ពុទ្ធសាសនា ត្រូវ បាន បង្កើត ឡើង ដើម្បី ឲ្យ ពុទ្ធសាសនិក ងាយ ចំណាំ នូវ កាល បរិច្ឆេទ ប្រវត្តិរបស់ ព្រះ ពុទ្ធ និង ពុទ្ធសាសនា ។ នៅ ប្រទេស កម្ពុជា ជនជាតិ ខ្មែរ កំណត់ យក ក្រោយថ្ងៃ ដែល ព្រះ ពុទ្ធ ទ្រង់ បរិនិព្វាន មួយថ្ងៃ (ក្រោយ ថ្ងៃ ១៥ កើត ខែ វិសាខ) ធ្វើ ជា ថ្ងៃ ទី ១ នៃ ឆ្នាំ ទី១។ ដូច្នេះ ពុទ្ធសករាជ ត្រូវ បាន រាប់ ចាប់ ពី ៨០ ឆ្នាំ ក្រោយ ព្រះ ពុទ្ធ ប្រសូត្រ ។

រូបភាព ៖ RFA
  • ថ្ងៃ ព្រហស្បតិ៍ ១៥ កើត ខែ អាសាឍ ឆ្នាំ រកា ៦២៥ មុន គ.ស. ព្រះ អង្គ ចាប់ បដិសន្ធិ ក្នុង ផ្ទៃ នៃ ព្រះ នាង សិរិ មហា មាយាទេវី។ (ក្នុងផ្ទៃ ១០ខែ)
  • ថ្ងៃ សុក្រ ១៥ កើត ខែ វិសាខ ឆ្នាំ ច ៦២៤ មុន គ.ស. ព្រះ សិទ្ធត្ថ កុមារ ទ្រង់ បាន ប្រសូត្រ ចាក ឧទរ នៃ ព្រះ មាតា នៅ នា ឧទ្យាន លុម្ពិនី ព្រំប្រទល់ នគរ ទេវទហៈ និង កបិល វត្ថុ ស្ថិតនៅ ភាគ ខាង ជើង នៃ ប្រទេស ឥណ្ឌា ជាប់ ជើង ភ្នំ ហិមពាន្ត ដែល សព្វ ថ្ងៃ ត្រូវ បាន ស្គាល់ ថា ប្រទេស នេប៉ាល់។
  • ថ្ងៃ សៅរ៍ ១៥ កើត ខែអាសាឍ ឆ្នាំ ឆ្លូវ ៦០៨ មុន គ.ស. ទ្រង់បាន ទទួល រាជា ភិសេក គ្រង រាជ សម្បត្តិ និង រៀប អភិសេក ជាមួយ នឹង ព្រះ នាង ពិម្ពារយសោធរា ក្នុង ព្រះជន្ម ១៦ ព្រះ វស្សា។
  • ថ្ងៃ ព្រហស្បតិ៍ ១៥ កើត ខែ អាសាឍ ឆ្នាំ ខាល ៥៩៥ មុខ គ.ស. ព្រះអង្គចេញសាងផ្នួស ក្នុង ព្រះ ជន្ម ២៩ ព្រះ វស្សា ក៏ ជា ថ្ងៃ ដែលព្រះរាជ បុត្រ ព្រះអង្គ ព្រះនាម រាហុល កុមារ បាន ប្រសូត្រ។ (តាម"គោតមប្រវត្តិ" និង " សៀវភៅ ដែនកោះ លង្កា សរសេរ ថា ឆ្នាំ ថោះ ប៉ុន្តែ ក្នុងគ្រប់ឯកសារយោងទាំងអស់ បញ្ជាក់ពី ឆ្នំា ព្រះអង្គ អភិសេក ដូចៗគ្នា ហេតុនេះ បើ រាប់ ទៅ គឺ ត្រូវ នឹង ឆ្នាំ ខាល តាម " សៀវភៅ មាគ៌ាជីវិត" និង " ថ្ងៃបូជា")។
  • ទុក្ករកិរិយា
  • ថ្ងៃ ពុធ ១៥ កើត ខែ ពិសាខ ឆ្នាំ វក ៥៨៩ មុន គ.ស. ទ្រង់បាន ត្រាស់ដឹង នូវ អនុត្តរ សម្មា សម្ពោធិញាណ ក្រោម ម្លប់ ពោធិព្រឹក្ស នៅ ភ្នំ គយា សីស (Gayasisa) (សព្វថ្ងៃ ហៅ ថា ព្រហ្មយោនី Brahmayoni) នៃ ក្រុង គយា (Gaya) ប្រទេស ឥណ្ឌា ក្នុង ព្រះ ជន្ម ៣៥ ព្រះ វស្សា ។ យោង តាម សៀវភៅ "គោតមប្រវត្តិ" និង សៀវភៅ "ដែនកោះ លង្កា" សរសេរ ថា ឆ្នាំ រកា ប៉ុន្តែ ក្នុងព្រះត្រៃបិដកលេខ ១៦ បាន បញ្ជាក់ ពី ព្រះជន្ម ព្រះ អង្គ ចេញ សាង ផ្នួស និង ថ្ងៃ បរិនិព្វាន ហេតុនេះ បើ រាប់ ទៅ គឺ ត្រូវ នឹង ឆ្នាំ វក (យោងតាម សៀវភៅ "មាគ៌ាជីវិត" និង "ថ្ងៃបូជា")។
  • ថ្ងៃ សៅរិ៍ ១៥ កើត ខែ អាសាឍ ឆ្នាំ វក ៥៨៩ មុន គ.ស. ជិត២ខែក្រោយពេលត្រាស់ដឹង ព្រះអង្គបានសម្តែង ព្រះ ធម៌ជាលើកដំបូង ក៏ជាថ្ងៃដែលព្រះ សម្មាសម្ពុទ្ធ ស្ថាបនា សង្ឃ។ ព្រះ អញ្ញាកោណ្ឌញ្ញៈ ជាភក្ខុសង្ឃដំបូង ក្នុង ព្រះ ពុទ្ធ សាសនា។
  • ៩ ខែ បន្ទាប់ពី ព្រះ អង្គ ត្រាស់ដឹងសម្មាសម្ពោធិញ្ញណក្រោមម្លប់ ពោធិ ព្រះ អង្គ បាន យាងទៅកោះ លង្កាលើកទី១ នៅ មហិយង្គណៈ (Mahiyagana) ប្រតិស្ថាន ស្នាម ព្រះ បាទ និង ព្យាករណ៍ថា ព្រះ ពុទ្ធ សាសនា នឹង តាំង មាំ នៅ ទី នេះ។ តាមពិត ព្រះ ពុទ្ធ មិន ធ្លាប់ស្គាល់ ប្រទេស ស្រីលង្កា ទេ ។ ព្រះ អង្គ យាង ទេសនា នៅ តំបន់ មួយចំនួន នៅ ក្នុង រង្វង់ ដែនដី ប្រហែល ២០០ គីឡូម៉ែត្រ ជុំវិញ ទឹកដី កំណើត របស់ ព្រះ អង្គ ប៉ុណ្ណោះ ។
  • ក្នុង វស្សា ទី ៥ ទ្រង់ បាន យាងទៅ កោះ លង្កា លើក ទី ២ នៅ នាគទីប(Nagadipa)
  • ក្នុងវស្សា ទី ៨ ទ្រង់យាង ទៅ កោះ លង្កាជា លើក ទី ៣ នៅ វត្ត កល្យាណី (Kelani Vihara) និងទីឋាន ដទៃទៀត។
  • ថ្ងៃ អាទិត្យ ១៥កើត ខែ មាឃ ឆ្នាំ ម្សាញ់ ៥៤៤ មុន គ.ស ព្រះបរម គ្រូ នៃ យើង ទ្រង់ បាន ដាក់ ព្រះ ជន្មាយុ សង្ខារ នៅ ចំពោះ មុខ មារ នា បាវាលចិយ។
  • ថ្ងៃ អង្គារ៍ ១៥ កើត ខែ ពិសាខ ឆ្នាំ ម្សាញ់ ៥៤៤ មុន គ.ស ព្រះអង្គ ទ្រង់បរិនិព្វាន នៅ ក្រោមចន្លោះ ដើម សាល ព្រឹក្ស ( ដើម រាំង) ទាំង គូ នា ទីក្រុង កុសិនារា។
  • ក្រោយ ពេល ព្រះ សម្ពុទ្ធ បរិនិព្វាន ៣ ខែ សង្គាយនាលើកទី១ ដែល ដឹក នាំ ដោយ ព្រះ មហា កស្សបត្ថេរបាន ចាប់ ផ្តើម ឡើង នៅ គុហា សត្តបន្និ Sattapanni ដែល ស្ថិត នៅ ខាង ក្រៅ រាជ គហៈ Rajagaha ក្រោម ការ ឧបត្ថម្ភ ពី ព្រះ បាទ អជាតសត្រូវ គ្រប់ គ្រង ក្នុង ដែន មគធៈ ក្រុង រាជ គ្រឹះ។
  • ១០០ ឆ្នាំ ក្រោយ ព្រះ បរមគ្រូ នៃ យើង បរិនិព្វាន សង្គាយនាលើកទី២ នៅវឡការាម ត្រូវ ប្រជុំ ឡើង ដើម្បី ដោះ ស្រាយ ជម្លោះ ខ្លាំង ក្នុង ការ កែ ប្រែ សិក្ខាបទ ខ្លះៗ។
  • សង្គាយនាលើកទី៣ បានប្រជុំនៅក្នុងឆ្នាំ៣២៦មុនគ្រឹស្តសករាជ នៅ អាសោការាម ក្នុងបដលិបុត្ត Pataliputta ក្រោមកិច្ចឧបត្ថម្ភនៃព្រះចៅអធិរាជអាសោកនៃឥណ្ឌា
  • ព្រះពុទ្ធសាសនា នាំ ចូល មក ក្នុង ដែន ដី សុវណ្ណ ភូមិ
  • សង្គាយនាលើកទី៤បានធ្វើឡើងនៅ តម្ពបន្និ ស្រីលង្កា ក្នុងឆ្នាំ២៩មុនគ្រឹស្តសករាជ ក្រោមកិច្ចឧបត្ថម្ភរបស់ស្តេច វដ្តគាមនិ Vattagamani។
  • សង្គាយនាលើកទី៥ធ្វើឡើងនៅក្នុង មាន្ទល័យ Mandalay ប្រទេសភូមា ក្នុងគ្រឹស្តសករាជ១,៨៧១ ក្នុងរជ្ជកាលស្តេចមិនទោន Mindon ។
  • សង្គាយនាលើកទី៦បានត្រូវធ្វើឡើងនៅ កពអយេ ក្នុងយងគោន Yangon ដែលជារងគូន Rangoon ពីជំនាន់ដើម ក្នុងឆ្នាំ១,៩៥៤, ៨៣ឆ្នាំបន្ទាប់ពីសង្គាយនាលើកទី៥ ដែលបានធ្វើឡើងនៅមាន្ទល័យ ។
  • ព្រះ មហិន្ទ ត្ថេរ នាំ សាសនា ចូល ប្រទេស ស្រី លង្កា នៅ ក្នុង កំឡុង ពេល សង្គាយនា លើក ទី ៣
ប្រភព ៖ Wiki pedia<



លោក ស៊ីន-ស៊ីសាមុត (ឬ ស៊ិន ស៊ីសាមុត) (១៩៣២-១៩៧៦) គឺ ជា អ្នក និពន្ធ បទ ចម្រៀង និង ជា អ្នក ចម្រៀង ខ្មែរ ដ៏ ល្បី ល្បាញ នា អំឡុង ទសវត្សរ៍ ឆ្នាំ ៥០ ដល់ ៧០ ។ លោក មាន រហស្សនាម ថា ជា អធិរាជ សំឡេង មាស ។ លោក ស៊ីន-ស៊ីសាមុត ទទួល មរណភាព ក្នុង របប ប្រល័យ ពូជ សាសន៍ ខ្មែរ ក្រហម នៅ ថ្ងៃ ទី ១៨ ខែ ឧសភា ឆ្នាំ ១៩៧៦ ។ ភាព ល្បី ល្បាញ របស់ លោក ស៊ីន-ស៊ីសាមុត បាន ពី ទឹក ដម សំឡេង ដ៏ ក្រអួន ក្រអៅ ពីរោះ រណ្ដំ ចិត្ត គួប ផ្សំ និង បទ ចម្រៀង មនោសញ្ចេតនា គ្រប់ រសជាតិ លន្លង់ លន្លោច សប្បាយ កម្សត់ ខ្លោច ផ្សា ។ល។ ដែល ជា ស្នា ដៃ និពន្ធ ផ្ទាល់ របស់ លោក និង អ្នក និពន្ធ ដទៃ ក្នុង ជំនាន់ លោក ។ លោក សុីន សាមុត គឺ ជា វីរបុរស ស្នេហា ជាតិ ។



ពត៌មានសំខាន់ៗ

  • ថ្ងៃខែឆ្នាំកំនើត ៖ ២៣ សីហា ១៩៣២ ឆ្នាំរកា
  • ទីកន្លែងកំនើត ៖ ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង
  • សញ្ជាតិ ៖ ព្រះរាជាណាចក្រកម្ពុជា កម្ពុជា
  • មរណៈភាព ៖ ១៨ មិថុនា ១៩៧៦
  • ប្រភេទតន្ត្រី ៖ មនោសញ្ចេតនា ប្រជាប្រិយ រ៉ក់និងរ៉ូល
  • វិជ្ជាជីវៈ ៖ អ្នកចម្រៀង និពន្ធទំនុកច្រៀង ទំនុកភ្លេង សម្រួលតន្ត្រី តន្ត្រីករម៉ងដូលីន និង ផលិតករខ្សែភាពយន្ត
  • គ្រឿងភ្លេង ៖ ម៉ង់ដូលីន , ស្រឡៃ ,ប៉ីពក
  • ឆ្នាំប្រកបវិជ្ជាជីវៈ ៖ ១៩៥០ –១៩៧៥
  • ផលិតកម្ម ៖ វត្តភ្នំ
  • ដៃគូ ៖ រស់ សេរីសុទ្ឋា និងប៉ែន រ៉ន
  • ទទួលឥទ្ធិពលពី ៖ អេលវីស-ប្រេសលី សម-យុទ្ធ
  • គេហទំព័រ សមាគម ស៊ីន ស៊ីសាមុត www.sinsisamuth.com


ជីវប្រវត្តិ

ប្រជាប្រិយភាព របស់ លោក ស៊ីន-ស៊ីសាមុត មិន បាន ធ្វើ ឱ្យ ចុះ ទន់ ខ្សោយ កិត្តិនាម របស់ អ្នក ចម្រៀង ដទៃ ទៀត ដូច ជា លោក អ៊ឹម-សុងសឺម និង អ្នក ស្រីហួយ-មាស ដែល ច្រៀង ឱ្យ វិទ្យុ ជាតិ នា សម័យ នោះ ទេ ។ លោក មាស-ហុកសេង អ្នក សិល្បៈ ចម្រៀង នៅ មហាវិទ្យាល័យវិចិត្រសិល្បៈ ភ្នំពេញ (សាលា រចនា) មាន កិត្តិនាម ល្បី តាម រយៈ បទ លលក ញី ឈ្មោល នៅ ឆ្នាំ ១៩៦៦ ។ កិត្តិសព្ទ របស់ តារា ចម្រៀង ល្បី ៗ ទាំង នេះ បាន ដោយ សារ ទឹក ដៃ និពន្ឋ របស់ កវី ម៉ា-ឡៅពី ដែល បាន និពន្ធ បទ ល្បី ៗ ដូច ជា បទ ដៃសមុទ្រត្រពាំងរូង និង បទ លលកញីឈ្មោល ជា ដើម ។ លោក ម៉ា-ឡៅពី បាន លា ចាក លោក នៅ រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក ។ លោក អ៊ឹម-សុងសឺម ច្រើន តែ ច្រៀង និង មិន សូវ និពន្ធ បទ ភ្លេង ទេ ។ បទ ចម្រៀង ល្បី របស់ លោក គឺ បទ កោះត្រល់ ដែល បាន ថត នៅ ឆ្នាំ ១៩៦៣ នៅ តែ ដក់ ជាប់ ក្នុង ដួង ចិត្ត ខ្មែរ គ្រប់ រូប ដែល សោក ស្តាយ នូវ ការ បាត់ បង់កោះត្រល់ ទៅ វៀតណាម ។ លោក អ៊ឹម-សុងសឺម និង អ្នក ស្រី ហួយ-មាស តែង តែ ទៅ តាម សម្តេច ព្រះបាទនរោត្តម-សីហនុ ពេល ទ្រង់ ចុះ ទៅ ទស្សនកិច្ច តាម ខេត្ត ដើម្បី ច្រៀង បទ ចម្រៀង ប្រជាប្រិយ មាន រាំ វង់ ជា ដើម សម្រាប់ កំដរ បង ប្អូនប្រជាពលរដ្ឋ ដែល ទៅ ទទួល ស្វាគមន៍ ព្រះ ប្រមុខរដ្ឋ ។ លោក សុះ-ម៉ាត់ ក៏ ជា អ្នក ចម្រៀង ល្បី នា សម័យ នោះ ដែរ តាម រយៈ បទអាកាសយាន ។ អ្នក គាំ ទ្រ លោក សុះម៉ាត់ ភាគ ច្រើន ជា អ្នក ដែល មិន និយម បទ ថ្មី ៗ របស់ លោក ស៊ីន-ស៊ីសាមុត ដែល ចេញ ក្រោយ ទេ ។

អាជីពជាសិល្បករ

ពេល ដែល កម្ពុជា បាន ទទួល ឯករាជ្យ បរិបូរណ៍ ពី បារាំង នៅ ឆ្នាំ ១៩៥៣ លោក ចាប់ ផ្តើម អាជីព ជា សិល្បករ របស់ លោក ដោយ ក្លាយ ជា អ្នក ចម្រៀង ប្រចាំ អោយ ស្ថានីយ៍វិទ្យុ ជាតិ ។ លោក បន្ត ការ សិក្សា វេជ្ជសាស្ត្រ រហូត ដល់ ចប់ និង ចូល បម្រើ ការ ងារ នៅ មន្ទីរពេទ្យព្រះកេតុមាលា ។ លោក ស៊ីន-ស៊ីសាមុត និពន្ធ បទ ភ្លេង ដោយ ប្រើ ម៉ង់ដូលីន ។ បទ ចម្រៀង របស់ លោក ជា ទូទៅ មាន លក្ខណៈ មនោសញ្ចេតនា លន្លង់ លន្លោច ដោយ ឆ្លុះ បញ្ចាំង អំពី ស្នេហា សុភមង្គល ឈឺ ចាប់ និង ស្រមើស្រមៃ ។ ទេពកោសល្យ សិល្បៈ របស់ លោក បាន ដោយ ការ ព្យាយាម ដុស ខាត់ ទេពកោសល្យ ពី កំណើត របស់លោក ។ គេ និយាយ ថា លោក បាន ប្រើ ប្រាស់ វចនានុក្រម ដល់ ទៅ ៣ ដោយ គ្រាន់ តែ ចង់ មើល តើ ពាក្យ មួយ សរសេរ ត្រឹម ត្រូវ ឬ អត់ ក្នុង ភាសាខ្មែរ សំស្ក្រឹត និងបាលី ។

ចម្រៀង ភាគ ច្រើន របស់ លោក ផ្អែក លើ ជីវិត ពិត និង អារម្មណ៍ របស់ អ្នក ស្ដាប់ ។ មិត្ត អ្នក ស្ដាប់ តែង តែ យក រឿង រ៉ាវ ផ្ទាល់ ខ្លួន គេ មាន ទាំង ស្នេហា និង ការ បាត់ បង់ សប្បាយ និង ឈឺ ចាប់ សម្រាប់ ឲ្យ លោក ស៊ីន-ស៊ីសាមុត និពន្ធ ចម្រៀង ដោយ ផ្អែក លើ រឿង ពិត នេះ ។ ហេតុ នេះ អត្ថន័យ ក្នុង ចម្រៀង របស់ លោក ភាគ ច្រើន ជា រឿង ពិត របស់ មិត្ត អ្នក ស្ដាប់ របស់ លោក ។ ពេល ដែល លោក ច្រៀង គ្រប់ ពាក្យ គ្រប់ ម៉ាត់ គឺ ច្បាស់ ៗ មួយ ៗ ។ លោក តែង ប្រយ័ត្ន ក្នុង ការ បញ្ចេញ សំឡេង អោយ ត្រឹម ត្រូវ តាម ការ សរសេរ ដោយ មិន ប្រើ សំនៀង ក្នុង ភាសា និយាយ ទេ ។ សំនៀង ដ៏ ក្រអួន មាន ទឹក ដម ហើយ អាច បត់ បែន កាច់ កុង តាម តែ លោក ចង់ បាន មិន ភ្លាត់ មិនភ្លាវ ហើយ ខ្យល់ សំនៀង ដាក់ ត្រូវ តាម អត្ថន័យ បទ នីមួយ ៗ ប្លែក ៗ គ្នា ទៀត ផង ។ ចំណុច លេច ធ្លោ មួយ ទៀត នៃ សំនៀង របស់ លោក គឺ ណែន ពីរោះ ច្បាស់ គ្មាន បន្លំ គ្មាន លួច បំភ័ន្ត អ្នក ស្តាប់ មួយ ពាក្យ ឬ មួយ ឃ្លា ណា ឡើយ ។ សូរ សព្ទ សំនៀង ដែល លោក បន្លឺ ពេញ ចំ ជា ពាក្យ ខ្មែរ ត្រូវ តាម អក្ខរាវិរុទ្ធ ហើយ អ៊ឺន សំឡេង ទៀត សោត ទោះ ជា ដាក់ ទាប ឬ លើក ខ្ពស់ ក៏ លោក រក្សា បាន នូវ កម្រិត សំឡេង ដដែល ហាក់ គ្មាន ប្រឹង បង្ខំ បន្តិច ណា ឡើយ ។

ដោយ សារ សំឡេង ទន់ ត្រជាក់ ណែន ក្រអួន របស់ លោក ស៊ីន-ស៊ីសាមុត កាន់ តែ ពីរោះ ឈ្មោះ របស់ លោក បាន កាន់ តែ លេច ត្រដែត ក្នុង ចំណោម មហាជន ទើប នៅ ដើម ទសវត្សរ៍ ៥០ លោក បាន ត្រូវ ម្ចាស់ ក្សត្រី កុសុមៈនារីរ័ត្ន សព្វ ព្រះ រាជ ហឫទ័យ អនុញ្ញាត អោយ លោក ចូល ក្នុង វង់ភ្លេងព្រះរាជទ្រព្យ ដែល ក្នុង នោះមាន លោក សុះ-ម៉ាត់ ដែរ ដើម្បី សម្តែង ក្នុង ពិធី គារវកិច្ច ក៏ ដូច ជា លៀង សាយភោជន៍ ផ្សេង ៗ ។ លោក ស្ថិត នៅ ក្នុង វង់ ភ្លេង នេះ រហូត ដល់ ឆ្នាំ ១៩៧០ ។ ក្រៅ ពី ចម្រៀង សម័យ លោក ក៏ ច្រៀង ចម្រៀង បុរាណ និង ប្រពៃណី ដែរ ដូច ជា បទសកវាទិ៍ បទមហោរី អាយ៉ៃ ចាប៉ី យីកេ និងបាសាក់ ផង ដែរ ។

នៅ ពាក់ កណ្ដាល ទសវត្សរ៍ ឆ្នាំ ៥០ បទ វីយ៉ូឡុង ស្នេហា ដែល និពន្ធ ដោយ តន្រ្តីករ វីយ៉ូឡុង ហាស់-សាឡន បាន ជំរុញ កិត្តិសព្ទ លោក ស៊ីន-ស៊ីសាមុត អោយ កាន់ តែ ល្បី រន្ទឺ ។ បទ ចម្រៀង ល្បី ៗ របស់ លោក ស៊ិន-ស៊ីសាមុត នៅ សម័យ នោះ មាន បទ ស្រី ស្រស់ ក្មេង បទ អនុស្សាវរីយ៍ ភ្នំ ក្រវាញ បទ ចុង ស្រល់ បទ ថ្ងៃ ដប់ ពីរ ធ្នូ បទ កាកី បទ កង្រី បទ ថ្ងៃ មួយ កក្កដា បទ សម្រស់ ឆ្នេរ កែប បទ ស្ទឹង ពោធិ៍សាត់ និង បទ ព្រែក ឯង អស់ សង្ឃឹម ជាដើម ។

ស្ថានភាពសិល្បៈតន្ត្រីនៅទសវត្សរ៍ ៦០

នៅឆ្នាំ ១៩៦៣ លោក ស៊ីន-ស៊ីសាមុត ចាប់ផ្តើមថតចម្រៀងអោយផលិតកម្មវត្តភ្នំ។ បទចំប៉ាបាត់ដំបង បានឆក់យកបេះដូងអ្នកស្តាប់នៅទូទាំងប្រទេស។ នៅក្នុងបទសម្ភាសន៍មួយរៀបចំឡើងនៅឆ្នាំ ១៩៧១ ដោយទូរទស្សន៍សាធារណរដ្ឋ អ្នកសម្ភាសន៍លោកបានរំលឹកឡើងថា បទចំប៉ាបាត់ដំបង នេះជាបទដំបូងគេបង្អស់ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍នេះ ដើម្បីអបអរសាទរពិធីសម្ភោធ ស្ថានីយ៍របស់ខ្លួន នៅឆ្នាំ១៩៦៥។

កិត្តិសព្ទរបស់លោកឡើងដល់កំពូលនៅពាក់កណ្តាលទសវត្សរ៍៦០។ លោកបានចូលរួមថត បទចម្រៀងថ្វាយព្រះបាទនរោត្តម-សីហនុ ដូចជា បទរាត្រីដែលបានជួបភ័ក្រ និង បទភ្នំពេញ។ នៅចុងទសវត្សរ៍៦០ និងដើមទសវត្សរ៍៧០ លោកចាប់ផ្តើមថតបទចម្រៀងដាក់ក្នុងភាពយន្តពេញ និយមមួយចំនួននាសម័យនោះ មាន រឿងអនអើយស្រីអន រឿងទិព្វសូដាច័ន្ទ និង រឿងថាវរីមាសបង។ ក្នុងរឿងពៅឈូកស ដឹកនាំថត ដោយលោក ទា-លឹមកាំង សំដែងដោយ លោក ជា-យុទ្ធថន និង អ្នកស្រី ឌី-សាវ៉េត, បទនាវាជីវិត របស់លោក ស៊ីន-ស៊ីសាមុត កាន់តែធ្វើអោយផ្ទៃរឿងកាន់ តែកម្សត់។ បទនាវាជីវិត បន្ទរឡើងនៅក្នុងឈុតសង្វាត (សំដែងដោយ លោក ជា-យុទ្ធថន) ចេញទូកចាកចោលនាងពៅឈូកស (សំដែងដោយអ្នកស្រី ឌី-សាវ៉េត) អោយនៅកណ្តោចកណ្តែង។

នៅក្នុងជីវិតសិល្បៈរបស់លោក លោកធ្លាប់ថតបទចម្រៀងឆ្លងឆ្លើយជាមួយអ្នកចម្រៀងស្រីជាច្រើនមាន ដូចជា អ្នកស្រី ម៉ៅ-សារ៉េត អ្នកស្រី កែវ-សិដ្ឋា អ្នកស្រី ឈុន-វណ្ណា អ្នកស្រី ហួយ-មាស អ្នកស្រី រស់-សេរីសុទ្ធា និង អ្នកស្រី ប៉ែន-រ៉ន។ អ្នកស្រី ម៉ៅ-សារ៉េត ជាអ្នកចម្រៀងស្រីដែលមានឈ្មោះល្បីទូទាំង ប្រទេសដំបូងគេចាប់ពីកម្ពុជាបានឯករាជ្យ។ បទចម្រៀងល្បីរបស់អ្នកស្រីគឺ បទសំបុត្រក្រោមខ្នើយ និងបទអោយអូនអស់ចិត្ត។ អ្នកស្រី ប៉ែន-រ៉ន ចាប់ផ្តើមថតចម្រៀងជាមួយលោក ស៊ីន-ស៊ីសាមុត នៅឆ្នាំ ១៩៦៦។ អ្នកស្រី រស់-សេរីសុទ្ធា ចាប់អាជីពសិល្បៈករនៅឆ្នាំ ១៩៦៧ ជាមួយនឹងបទស្ទឹងខៀវ។ សំឡេងស្រួយស្រេះរបស់អ្នកស្រីសក្តិសមឥតខ្ចោះជាមួយសំឡេងធ្ងន់ក្រអួនរបស់លោក ស៊ីន-ស៊ីសាមុត។

ទសវត្សរ៍ ៧០

ប្រជាប្រិយភាពរបស់លោក ស៊ីន-ស៊ីសាមុត បានធ្វើអោយលោកមិនអាចនិពន្ឋបទភ្លេងអោយទាន់ តម្រូវការអ្នកគាំទ្រលោក។ ហេតុនេះលោកក៏ចាប់ផ្តើមយកបទរបស់កវីផ្សេងទៀតមកច្រៀង។ ដំបូងលោកច្រៀងបទនិពន្ធរបស់ លោក ពៅ-ស៊ីផូ លោក ស្វាយ-សំអឿ លោក ម៉ា-ឡៅពី លោក មែរ-ប៊ុន (មិត្តស្និទស្នាលរបស់លោក) និងលោក ហាស់-សាឡន។ ពីឆ្នាំ ១៩៧០ដល់ឆ្នាំ ១៩៧៥ ភាគច្រើនលោក ច្រៀង បទនិពន្ធដោយលោកវ៉ោយ-ហូរ។ ទោះជាលោកច្រៀងបទដែលនិពន្ធដោយ អ្នកដទៃ បទចម្រៀងរបស់លោកនៅតែមានប្រជាប្រិយភាព។ ព្រមជាមួយបទចម្រៀងផ្ទាល់ខ្លួន លោកក៏បានយកទំនុកភ្លេង បរទេសមកច្រៀង ជាខ្មែរដែរ។ ដូចជា បទបងនៅតែចាំ តាមលំនាំបទ The House of the Rising Sun, បទខ្ញុំស្រលាញ់ស្រីតូច លំនាំបទ Black Magic Woman។ ក្រៅពីនោះលោកតែងបទដោយខ្លួនឯង ដែលមានរឿងខ្លះជារឿងផ្ទាល់របស់លោក មានបទខ្លះជារបស់មិត្តភក្តិ មកដំណាលប្រាប់លោកឱ្យលោកតែងឱ្យគេ ។ ហេតុនេះហើយទើបរៀងរាល់ថៃ្ងតាំងពីព្រឹកព្រលឹមគឺ មានមនុស្សអង្គុយចាំលោកនៅមុខផ្ទះរួចជាស្រេច ដើម្បីសុំឱ្យជួយលោកតែងបទពីជីវិតឬពីការឈឺចាប់ណាមួយរបស់គេ ។ ចំពោះសំណូមពរនេះ លោកតែងដោះស្រាយឱ្យជាហូរហែដែរ ទើបបទរបស់លោកភាគច្រើនវាខ្លីមួយបទមែន តែវាបានឆ្លុះបញ្ចាំងឱ្យឃើញពីវិបត្តិមួយយ៉ាងធំ ពីព្រឹត្តិការណ៍ធំណាមួយឬពីដំណើរជីវិតរបស់មនុស្សម្នាក់តាំងពីដើមរហូតដល់ចប់ ហើយពោរពេញដោយមនោសញ្ចោតនា យ៉ាងជ្រាលជ្រៅទៀតផង។

នៅក្រោយមកទៀត លោកស៊ីន ស៊ីសាមុត ថតអាល់ប៊ុមអោយផលិតកម្មច័ន្ទឆាយា និងផលិតកម្មហេងសេង។ លោកក៏សរសេរចម្រៀងអោយផលិតកម្មភាពយន្តផ្សេងៗផងដែរ។ រហូតមកទល់ឆ្នាំ១៩៧២ លោកបានលក់ចម្រៀងជាង១ពាន់បទ អោយផលិតកម្មនានា។ រហូតដល់ការដួលរលំនៃសាធារណរដ្ឋខ្មែរនៅឆ្នាំ១៩៧៥ លោកបានថតចម្រៀងប្រហែល១ពាន់បទទៀត។

បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី១៨ មីនា ១៩៧០ លោកស៊ីន-ស៊ីសាមុត បានចាកចោលវង់ភ្លេងព្រះរាជទ្រព្យ ទៅការិយាល័យទី៥នៃក្រសួងអគ្គសេនាធិការកងទ័ពជាតិសាធាណរដ្ឋខ្មែរ។ លោកបានធ្វើការនៅការិយាល័យទី៥រយៈពេល១ឆ្នាំ រួចក៏ចូលក្នុងក្រុមតន្ត្រីក្រសួង ក្នុងឋានៈជាអនុសេនីយ៍ទោ។ នៅមុនពេលខ្មែរក្រហមកាន់កាប់ លោកបានឡើងឋានៈដល់អនុសេនីយ៍ឯក។

នៅសម័យលន់នល់ លោកចាប់ផ្តើមច្រៀងចម្រៀងឃោសនាអោយសាធារណរដ្ឋខ្មែរ។ នៅក្នុងកម្មវិធីទូរទស្សន៍នៅឆ្នាំ១៩៧១ លោកច្រៀងបទគាំទ្ររបបសាធារណរដ្ឋ ក្នុងសម្លៀកបំពាក់ យោធាដោយ ពាក់ មួកកន្តិបបិតបាំងថ្ងាសឆកបន្តិចរបស់លោក។ លោកបានរៀបអាពាហ៍ពិពាហ៍ ជាថ្មីម្តងទៀតជាមួយអ្នករាំរបាំព្រះរាជទ្រព្យម្នាក់។ នៅពេលខ្មែរក្រហមវាយបានភ្នំពេញនៅខែមេសា ១៩៧៥ លោកត្រូវ បានគេជម្លៀសចេញពីក្រុងជាមួយប្រជាពលរដ្ឋរាប់លានអ្នកទៀត។ លោកត្រូវពួក ខ្មែរក្រហមសម្លាប់បន្ទាប់ពីលោកថតបទចម្រៀងអោយពួកវារួចហើយ។

ជីវិតផ្ទាល់ខ្លួន

ស្នេហា អាពាហ៍ពិពាហ៍ និង គ្រួសារ

លោកស៊ីន-ស៊ីសាមុត មិនដែលមានទំនាក់ទំនងស្នេហាអោយបានច្បាស់លាស់ជាមួយអ្នកណាទេ។ ដោយសារតែលោកមានមហិច្ឆតាខ្ពស់ និងបូជាខ្លួនសម្រាប់ចម្រៀង ហេតុនេះលោកមិនមានពេលសម្រាប់មានស្នេហាផ្អែមល្អែមទេ។ ទំនាក់ទំនងរបស់លោកជាមួយស្រីៗ ទំនងជាគ្រាន់តែត្រឹមជាមិត្តជាជាងស្នេហា។

លោកស៊ីន-ស៊ីសាមុត រៀបអាពាហ៍ពិពាហ៍២ដង។ បន្ទាប់ពីបញ្ចប់ការសិក្សាពីសាលាវេជ្ជសាស្ត្រ លោករៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី ខាវ-ថងញ៉ុត ដែលជាបងប្អូនជីជូនមួយជាមួយលោក តាមការចាត់ចែងរបស់មេបា។ ពួកលោកមានបុត្រាបុត្រី ៤ នាក់មានដូចជា សុិន យុទ្ធនា សុិន ច័ន្ទឆ័យា សុិន វ៉ាន់ថា សុិន ប្រាសាទសង្វា។ បន្ទាប់ពីសម័យខ្មែរក្រហម មានតែកូនស្រីម្នាក់និងកូនប្រុសម្នាក់ទេដែលរស់រានមានជីវិត។ ជីវិតគ្រួសាររបស់លោកចាប់មានភាពរកាំរកូសដោយសារ សម្ពាធពីអាជីពនិងកេរ្តិ៍ឈ្មោះរបស់លោក។ ភរិយារបស់លោកបានចាកចោលលោកទៅបួសជាដូនជី ពេលលោកស្រីមានអាយុ៣០ឆ្នាំ។

ទោះបីជាលោកស៊ីន-ស៊ីសាមុត មានទេពកោសល្យ និងធ្វើការខ្លាំងផ្នែកចម្រៀងនិងតន្ត្រីក៏ដោយ ប្រាក់ចំណូលរបស់លោកមានកម្រិតមធ្យម បើប្រៀបធៀបនឹងអ្នកល្បីៗផ្សេងទៀត។ ទោះជាលោកជាអ្នកចម្រៀងមានប្រជាប្រិយបំផុតនៅសម័យនោះក៏ដោយ ក៏លោកមិនអាចក្លាយជាអ្នកមានមហាសាលម្នាក់ដែរ។ លោកមានជីវភាពមធ្យម ដោយសារប្រាក់ចំណូលបានមកតែពីទេពកោសល្យនិងការងារចម្រៀងនិងតន្ត្រីរបស់លោកសុទ្ធសាធ គ្មានចំណូលអ្វីមកពីក្រៅទៀតទេ។ លុយកាក់របស់លោកត្រូវបានស្វះស្វែងរកដោយសេចក្តីព្យាយាម និងសន្សំសំចៃរហូតដល់លោកសង់បានវីឡាធុនមធ្យមមួយនៅទួលទំពូងដែលមានឈ្មោះថា វីឡាសូក្រាត។ ប៉ុន្តែប្រាក់ចំណូលរបស់លោក៏អាចអោយលោកដូររថយន្តវ៉ុលវ៉ាហ្គិន (Volkswagen)ពណ៌ខៀវផ្ទៃមេឃ យករថយន្តមែរសឺដែស (Mercedes 220D)ពណ៌ខៀវបាន។

ជាទូទៅ ជីវិតរបស់លោកគឺសាមញ្ញណាស់ ដោយចំណាយពេលភាគច្រើនសម្រាប់ធ្វើការងារ។ ដោយសារតែប្រាក់ចំណូលបានពីសិល្បៈរបស់លោក មានកម្រិតមធ្យម លោកបានហាមប្រាមកូនៗរបស់លោកមិនអោយចាប់អាជីពជាសិល្បករចម្រៀងតន្ត្រីទេ។ លោកបានពន្យល់ដល់លោក ស៊ីន-ច័ន្ទឆាយ៉ា ដែលជាកូនប្រុសរបស់លោកថា អាជីពជាអ្នកចម្រៀងគ្មានតម្លៃទេ។ ទោះជាកូនៗរបស់លោកបង្ហាញទេពកោសល្យផ្នែកចម្រៀងក៏ដោយ ក៏ស៊ីន-ស៊ីសាមុតមិនដែលជួយលើកទឹកចិត្ត ឬជួយបង្ហាត់បង្រៀនកូនៗ ពីសិល្បៈតន្ត្រីនិងចម្រៀងដែរ។

កេរ្តិ៍ដំណែល

ទោះជាលោកបាត់បង់ជីវិតហើយក៏ដោយ បទចម្រៀងរបស់លោកនៅតែដក់ជាប់ក្នុងដួងចិត្តប្រជាជន កម្ពុជា។ ខ្សែអាត់សំឡេងរបស់លោកភាគច្រើនត្រូវបានបំផ្លាញនៅសម័យខ្មែរក្រហម។ ខ្សែអាត់ដែលនៅសេសសល់ត្រូវបានអ្នកស្រលាញ់សំឡេងមាសរបស់លោកយកទៅថតបន្តជា កាសែត និង ស៊ីឌី។ ហេតុនេះហើយសំឡេងរបស់លោកនៅតែរស់រវើក តាមរយៈការផ្សាយរបស់ ស្ថានីយ៍វិទ្យុនានា។

ប្រភព ៖ វីគីភីឌៀ


សម្ដេចព្រះសង្ឃរាជ ជួន ណាត គឺ​ជា​អ្នកប្រាជ្ញ​អក្សរសាស្ត្រ​ខ្មែរ​មួយ​រូប ល្បីល្បាញ​ក្នុង​អំឡុង​សហស្សវត្ស​ទី​១៩៥០ ដល់​១៩៦០ ដោយ​ព្រះអង្គ បាន​បង្កើត​ស្នាដៃ​និពន្ធ​ជា​ច្រើន ក្នុង​នោះ​រួមមាន​វចនានុក្រម​ខ្មែរ​ជា​ដើម។

រូបភាព ៖ WIKI Pedia

ព័ត៌មាន​មួយ​ចំនួន

  • ព្រះ​នាម ៖​ ជួន ណាត
  • ព្រះ​នាម​ពេញ ៖ សម្ដេច​ព្រះ​មហា​សុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្នាក់​ទី​១ នៃ​គណៈ​មហា​និកាយ
  • ឋានៈ ៖ សម្ដេច​ព្រះ​សង្ឃ​រាជ
  • ប្រសូត ៖ ១១ មីនា ១៨៨៣
  • សុគត ៖ ២៥ កញ្ញា ១៩៦៩
  • បន្ត​ពី ៖ ប្រាក់ ហ៊ិន
  • បន្ត​ដោយ ៖ ហួត តាត




វចនានុក្រម​នោះ​បាន​បន្សល់​ទុក​ឲ្យ​កូន​ចៅ​ខ្មែរ​ប្រើប្រាស់​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។ សម្ដេច​ព្រះសង្ឃរាជ ជួន ណាត បាន​ចូល​ព្រះ​ទិវង្គត​កាល​ពី​ថ្ងៃ​ទី ២៥ ខែ​កញ្ញា ឆ្នាំ ១៩៦៩ ក្នុង​ព្រះជន្មាយុ ៨៦ ព្រះវស្សា។ មក​ដល់​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១១ គឺ​ជា​ខួប​គម្រប់​ទី ៤១ ឆ្នាំ​នៃ​ការ​ចូល​ទិវង្គត​របស់​ព្រះអង្គ។

ឯកសារ​ចេញ​ផ្សាយ​ដោយ​វិទ្យាស្ថាន​ភាសាជាតិ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​បាន​បញ្ជាក់​ថា សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត បាន​ប្រសូត​នៅ​ថ្ងៃ​អង្គារ ១១ រោច ខែ​ផល្គុន ឆ្នាំវក ឆស័ក ព.ស ២៤២៧ ត្រូវ​នឹង​ថ្ងៃ​ទី​១១ ខែ​មីនា គ.ស ១៨៨៣។

ស្រុក​កំណើត​របស់​ព្រះអង្គ​នៅ​ភូមិ​កំរៀង សង្កាត់​រកាកោះ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ និង​មាន​មាតា​ឈ្មោះ យក់ បិតា​ឈ្មោះ ព្រហ្ម ជួន ជា​កសិករ។ ព្រះអង្គ​មាន​បងប្អូន​បង្កើត​ចំនួន​ពីរ​នាក់ គឺ​រូប​ព្រះអង្គ និង​ប្អូន​ប្រុស គឺ​លោក​ឧកញ៉ា​មន្ត្រី ជួន នុត។

សម្ដេច​ព្រះ​សង្ឃ​រាជ​កាល​ក្នុង​វ័យ​កុមារ ព្រះអង្គ​បាន​សិក្សា​ផ្នែក​អក្សរសាស្ត្រ​ជាតិ​រហូត​ដល់​ជន្មាយុ ១៨ ឆ្នាំ ព្រះអង្គ​បាន​បួស​ជា​សាមណេរ ក្នុង​ពុទ្ធសករាជ ២៤៤១ ត្រូវ​នឹង​គ.ស ១៨៩៧ ។ ព្រះអង្គ​បួស​នៅ​ទីនោះ អស់​រយៈពេល ២ ឆ្នាំ ទើប​ទៅ​រៀន​សូត្រ បរិយត្តិ​ធម៌​នៅ​វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ។

ក្នុង​ព្រះជន្មាយុ ២១ វស្សា ព្រះអង្គ​បាន​បំពេញ​ឧប​សម្បទា​ជា​ភិក្ខុ និង​គង់​នៅ​ក្នុង​វត្ត​ពោធិព្រឹក្ស ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល នៅ​ក្នុង​ព.ស ២៤៤៨ ត្រូវ​នឹង​គ.ស ១៩០៤។ នៅ​ពេល​នោះ​ព្រះអង្គ​បាន​ទទួល​ព្រះនាម​បញ្ញត្តិ ជោតញ្ញាណោ។

ទាក់ទង​នឹង​វិស័យ​សិក្សា គឺ​ព្រះអង្គ​បាន​ចាប់​ផ្ដើម​រៀន​សូត្រ​ជា​ដំបូង គឺ​មេសូត្រ និង​ប្រែមូលកច្ចាយនៈ និង​គម្ពីរ​ធម្មបទ ពី​ព្រះពុទ្ធឃោសាចារ្យ ព្រះនាម ម៉ា កេត ដែល​ជា​ព្រះ​ឧបជ្ឈា។
សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត ទ្រង់​បាន​រៀន​ចេះ ក្រៅ​ពី​ភាសា​ជាតិ ព្រះអង្គ​ក៏​បាន​ចេះ​ដឹង​នូវ​វេយ្យាករណ៍​ភាសា​បាលី សំស្ក្រឹត ដែល​កាល​នោះ​ក្នុង​រវាង​គ.ស ១៩១០ ក្នុង​ចំណោម​អ្នក​សិក្សា​ភាសា​បាលី ព្រះអង្គ​មាន​ព្រះ​កិត្តិសព្ទ​ល្បី​ថា​ជា ព្រះ​ថេរៈ​មួយ​អង្គ មាន​ភាព​ស្ទាត់​ជំនាញ និង​ពូកែ​ខាង​ភាសា​បាលី។

ម្យ៉ាង​ទៀត​ព្រះអង្គ​បាន​រៀន​ចេះ​ភាសា​ផ្សេងៗ ទៀត​ជា​ច្រើន ដែល​រួម​មាន ភាសា​ថៃ ភាសា​ឡាវ ភាសា​បារាំង អង់គ្លេស និង​វៀតណាម។

នៅ​ពុទ្ធសករាជ ២៤៥៧ ត្រូវ​នឹង​គ.ស ១៩១៣ សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត បាន​ចូល​ប្រឡង​ដេញ​ប្រយោគ​នៅ​ក្នុង​ព្រះ​ឧបោសថរតនារាម វិហារ​ព្រះ​កែវ​មរកត​បាន ៤ ប្រយោគ ដែល​ជា​ប្រយោគ​ជាន់​ខ្ពស់​បំផុត​ក្នុង​សម័យ​នោះ។

នៅ​ឆ្នាំ​១៩១៥ ព្រះអង្គ​បាន​ប្រឡង​ជាប់​លេខ ២ និង​ទទួល​បាន​ការ​តែង​តាំង​ជា​សាស្ត្រាចារ្យ​សាលា​បាលី​ជាន់​ខ្ពស់ ដែល​សព្វថ្ងៃ​នេះ​ហៅ​ថា ពុទ្ធិកវិទ្យាល័យ សុរា​ម្រឹត។

លុះ​មក​ដល់​ព.ស ២៤៦៣ ដែល​កាល​នោះ​ព្រះអង្គ​ជា​ព្រះ​គ្រូ​សង្ឃសត្ថា​បាន​ធ្វើ​ជា​សាមណសិស្ស​និមន្ត​ទៅ​បំពេញ​វិជ្ជា​ភាសា​សំស្ក្រឹត និង​អក្សរ​សិលា​ចារឹក នៅ​សាលា​បារាំងសែស​ចុង​បូព៌ា​ប្រទេស​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ដោយ​មាន​លោក ល្វី ហ្វីណូត៍(l Finot) ជនជាតិ​បារាំង​ជា​ចាងហ្វាង​សាលា​នោះ។

ឯកសារ​ចេញ​ផ្សាយ​ដោយ​វិទ្យាស្ថាន​ភាសា​ជាតិ​នៃ​រាជបណ្ឌិត​សភា​កម្ពុជា បាន​ឲ្យ​ដឹង​ទៀត​ថា សម្ដេចព្រះសង្ឃរាជ ជួន ណាត ទ្រង់​បាន​បំពេញ​ការងារ​ជា​ច្រើន​ទៀត ដោយ​ធ្វើ​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​វចនានុក្រម​ខ្មែរ ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ពិនិត្យ​អក្ខរាវិរុទ្ធ​ក្នុង​សៀវភៅ​ផ្សេងៗ ដែល​សាលា​បាលី​ជាន់​ខ្ពស់​បាន​បោះពុម្ព​ផ្សាយ។

ក្រៅ​ពី​នេះ​ទៀត ព្រះអង្គ​បាន​ធ្វើ​ជា​មេ​ប្រយោគ​ក្នុង​ការ​ប្រឡង​យក​វិញ្ញាបនប័ត្រ​បឋមសិក្សា​ខ្មែរ និង​ការ​ប្រឡង​យក​សញ្ញាប័ត្រ​បឋមសិក្សា​ជាន់​ខ្ពស់​បារាំង​ខ្មែរ នៅ​ទីក្រុង​ភ្នំពេញ។

នៅ​ក្នុង​ព.ស ២៤៧១ ត្រូវ​នឹង​គ. ស ១៩២៧ ព្រះអង្គ​បាន​ទទួល​ការ​តែងតាំង​ជា​សមាជិក​ជំនុំ​ផ្ដាច់​ឆ្នាំ​សម្រាប់​បណ្ណាល័យ​កម្ពុជា ដែល​សព្វថ្ងៃ​ហៅ​ថា វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ។ ក្រៅ​ពី​នេះ​ទៀត ព្រះអង្គ​ជា​ចាងហ្វាង​រង​សាលា​បាលី​ជាន់​ខ្ពស់ និង​ជា​សមាជិក​ជំនួយ​នៃ​ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក។

ម្យ៉ាង​ទៀត​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត ទ្រង់​ធ្លាប់​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ខាង​ការ​ស្រាវជ្រាវ​ជ្រើសរើស​រក​ពាក្យពេចន៍​ក្នុង​ផ្ទៃ​រឿង​របស់​កវី​និពន្ធ​ខ្មែរ​បុរាណ ដើម្បី​ប្រមូល​បញ្ជូន​ពាក្យ​ទាំង​នោះ​ទៅ​ក្នុង​វចនានុក្រម​ខ្មែរ និង​ជា​សមាជិក​ក្រុម​ជំនុំ​ពិនិត្យ​សៀវភៅ​របស់​ក្រសួង​សិក្សាធិការ​ជាតិ។

ក្នុង​ឯកសារ​ដដែល​បាន​បញ្ជាក់​ថា នៅ​ក្នុង​ព.ស ២៤៧៨ គ.ស១៩៣៥ ព្រះអង្គ​ធ្វើ​ជា​សាស្ត្រាចារ្យ​បង្រៀន​ភាសា​បាលី សំស្ក្រឹត ខ្មែរ និង​ឡាវ ប្រចាំ​ថ្នាក់​ទី​បំផុត​នៃ​មធ្យម​សិក្សា​នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ក្រុង​ភ្នំពេញ។ សម្ដេច​ព្រះ​សង្ឃរាជ​ទ្រង់​បាន​ទទួល​តំណែង​ជា​ព្រះចៅ​អធិការ​វត្ត​ឧណ្ណាលោម និង​ជា​អធិបតី​នៃ​ថេរសភា គឺ​ក្រុម​ជំនុំ​ជាន់​ខ្ពស់​របស់​ព្រះសង្ឃ។ ម្យ៉ាង​ទៀត​ព្រះ​អង្គ​បាន​ទទួល​តួនាទី​ជា​អនុប្រធាន​គណៈកម្មការ​វប្បធម៌​ផ្នែក​អក្សរ «ក» នៃ​គណៈកម្មការ​ជាតិ​ខាង​ការ​សិក្សា។

នៅ​ក្នុង​ឆ្នាំ ១៩៦១ ទ្រង់​បាន​ធ្វើ​ជា​ប្រធាន​នៃ​ការ​សម្ភាសន៍​អក្សរសាស្ត្រ ផ្សាយ​តាម​វិទ្យុជាតិ​នៅ​រៀង​រាល់​ថ្ងៃ​សុក្រ។ ព្រះអង្គ​ក៏​ជា​ប្រធាន​គណៈកម្មការ​ពិនិត្យ​អត្ថបទ​ផ្សាយ​ផ្នែក​ប្រវត្តិសាស្ត្រ​ខ្មែរ និង​ជា​ប្រធាន​គណៈកម្មការ​ពិនិត្យ និង​កំណត់​អំពី​ន័យ​របស់​ទង់​ជាតិ​ខ្មែរ។

ទាក់ទង​នឹង​ការ​បំពេញ​ការងារ​នៅ​ក្រៅ​ប្រទេស សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត ទ្រង់​ដឹកនាំ​គណៈប្រតិភូ​ទៅ​ទស្សនា​នៅ​វត្ត​ខ្មែរ​កម្ពុជា​ក្រោម និង​ទៅ​កាន់​ប្រទេស ឡាវ ដើម្បី​ប្រជុំ​ប្រឹក្សា​កិច្ចការ​នៃ​ពុទ្ធសាសនបណ្ឌិត្យ​នៅ​ទី​នោះ។

នៅ​ឆ្នាំ​១៩៤៣ ព្រះអង្គ​បាន​ទទួល​តួនាទី​ជា​សមាជិក​ឆ្លើយឆ្លង​សាលា​បារាំង នៅ​ចុង​បូព៌ា​ប្រទេស។ សម្ដេច​ក៏​បាន​ដឹកនាំ​ប្រតិភូ​ទៅ​កាន់​ប្រទេស​ស្រីលង្កា ភូមា ដើម្បី​ធ្វើ​ឆដ្ឋសង្គាយនា​នៅ​ទី​នោះ។ នៅ​មាន​បេសកកម្ម​ក្រៅ​ប្រទេស​ជា​ច្រើន​ទៀត ដែល​សម្ដេចព្រះសង្ឃរាជ ជួន ណាត ទ្រង់​បាន​បំពេញ​ការងារ។

លុះ​មក​ដល់​ព.ស ២៥០៧ គ.ស ១៩៦៣ ព្រះអង្គ​បាន​ទទួល​ព្រះ​ឋានៈ​ជា​សម្ដេចព្រះសង្ឃរាជ ថ្នាក់​ទី​១ ពី​សម្ដេច​ព្រះ​នរោត្តម សីហនុ ព្រះ​ប្រមុខរដ្ឋ​នៃ​ប្រទេស​កម្ពុជា។

បន្ទាប់មកនៅឆ្នាំ១៩៦៧ ព្រះអង្គ​បាន​ទទួល​សញ្ញាប័ត្រ​បណ្ឌិត​អក្សរសាស្ត្រ​ពេញ​លក្ខណៈ​ ពី​សម្ដេច​ព្រះ​ប្រមុខរដ្ឋ ក្នុង​នាម​មហាវិទ្យាល័យ​អក្សរសាស្ត្រ និង​មនុស្ស​សាស្ត្រ នៃ​ភូមិន្ទ​សកលវិទ្យាល័យ។

សម្ដេចព្រះសង្ឃរាជ ជួន ណាត ទ្រង់​បាន​កសាង​គម្ពីរ​ដីកា​ជា​ច្រើន​ទាំង​គម្ពីរ​ស្លឹករឹត និង​គម្ពីរ​ជា​សៀវភៅ ជា​ពិសេស គឺ​សៀវភៅ​ប្រែ​ពី​ភាសា​បាលី​មក​ជា​ភាសាខ្មែរ ដើម្បី​សម្រាប់​ឲ្យ​ពុទ្ធបរិស័ទ​បាន​សិក្សា​រៀន​សូត្រ។

សៀវភៅ​ទាំង​នោះ​រួម​មាន៖ វចនានុក្រម​ខ្មែរ មាន​ពីរ​ភាគ ហើយ​ត្រូវ​បាន​គេ​បោះពុម្ព​ផ្សាយ​ជា​ច្រើន​លើក​រួច​មក​ហើយ​រហូត​មក​ដល់​សព្វថ្ងៃ។ សៀវភៅ​កច្ចាយនូបត្ថម្ភកៈ ឬ​វេយ្យាករណ៍​បាលី​មាន​ចំនួន​ពីរ​ភាគ។ សៀវភៅ គិហិបដិបត្តិ សៀវភៅ​សាមណេរ​វិន័យ បាតិមោក្ខសំវារៈ​សង្ខេប កាព្យ​លោកធម៌។ល។

ក្រៅ​ពី​នេះ​ទៀត ព្រះអង្គ​ក៏​បាន​តែង​ជា​សុភមង្គល​ភាសា​បាលី​បឋ្យា​វគ្គ ៧ គាថា ព្រម​ទាំង​ប្រែ​ជា​សម្រាយ​សម្រាប់​សូត្រ​ថ្វាយ​សុភមង្គល​ព្រះមហាក្សត្រ។

ព្រះអង្គ​ក៏​បាន​តែង​អត្ថបទ​ផ្សេងៗ ជា​ច្រើន​ទៀត នៅ​ក្នុង​ទស្សនាវដ្ដី​កម្ពុជ​សុរិយា​របស់​ពុទ្ធសាសនបណ្ឌិត្យ តាំង​ពី​ឆ្នាំ ១៩២៦ ហើយ​នៅ​មាន​អត្ថបទ​ធម៌​ផ្សេងៗ ដែល​ចុះ​នៅ​ក្នុង​ទស្សនាវដ្ដី​ពន្លឺ​ពុទ្ធចក្រ។

ប្រការ​សំខាន់​មួយ​ទៀត ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ សម្ដេចព្រះសង្ឃរាជ ជួន ណាត ព្រះអង្គ​បាន​និពន្ធ គឺ​និពន្ធ​នូវ​ទំនុក​ច្រៀង បទ នគរាជ សម្រាប់​ភ្លេងជាតិ​ខ្មែរ ឬ​បទ​គោរព​ទង់​ជាតិ ដែល​បាន​បន្សល់​ទុក​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។ ព្រះអង្គ​ក៏​បាន​តែង​និពន្ធ​នូវ​ទំនុក​បទ​សរភញ្ញ ឬ​ធម៌​សូត្រ​ជា​បទ ជាដើម។

នូវ​រាល់​ស្នា​ព្រះហស្ត​ទាំង​ឡាយ​របស់​ព្រះអង្គ ទាំង​ផ្នែក​អក្សរសាស្ត្រ​ជាតិ និង​ទាំង​ផ្នែក​ធម៌​ក្ដី ដូច​​បាន​បញ្ជាក់​មក​នេះ រហូត​មក​ដល់​បច្ចុប្បន្ន ស្នាព្រះហស្ត​ទាំង​នោះ​នៅ​តែ​បាន​ដក់​ជាប់​ព្រម​ទាំង​មាន​ការ​កោត​សរសើរ​យ៉ាង​ក្រៃលែង ពី​សំណាក់​ពុទ្ធបរិស័ទ​ ប្រជា​ពលរដ្ឋ​កូន​ចៅ​ខ្មែរ ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់។ ដោយហេតុ គេ​ឃើញ​ថា​ស្នាព្រះហស្ត​អស់​ទាំង​នោះ គឺ​មាន​សារៈសំខាន់ និង​មាន​ប្រយោជន៍​ក្នុង​ការ​ជួយ​ដល់​ការ​សិក្សា​របស់​គេ​ទាំង​ផ្លូវ​លោក ​និង​ផ្លូវធម៌។

នៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ ដែល​ចាប់​អារម្មណ៍​ពី​បញ្ហា​នេះ លោក ព្រាប ចាន់ម៉ារ៉ា សាស្ត្រាចារ្យ​ផ្នែក​អារ្យធម៌​ខ្មែរ​នៃ​សកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​ថា ស្នាដៃ​ដ៏​សំខាន់ៗ ជា​ច្រើន​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត ក្នុង​នោះ​មាន​វចនានុក្រម​ខ្មែរ​ជា​ដើម គឺ​បាន​ជួយ​ឲ្យ​កូន​ចៅ​ខ្មែរ សិក្សា​ស្វែងយល់​អំពី​ការ​ប្រើ​អក្ខរាវិរុទ្ធ​បាន​ត្រឹមត្រូវ។

លោក ព្រាប ចាន់ម៉ារ៉ា៖ «កាល​ពី​មុន​ហ្នឹង​ការ​សរសេរ​អក្សរ​ខ្មែរ អក្ខរាវិរុទ្ធ​អី​ផ្សេង វា​មាន​លក្ខណៈ​មួយ​ផ្សេង​ទៀត ដែល​ជួន​ទៅ វា​ដូច​សព្វថ្ងៃ ជួន​ទៅ​វា​ខុស​សព្វថ្ងៃ។ ប៉ុន្តែ ក្រោយ​ពី​ឆ្នាំ ១៩១៥
មក វចនានុក្រម​ខ្មែរ​កើត​មក មាន​អ្នក​ខ្លះ​គេ​ស្គាល់​វចនានុក្រម​ទៅ គេ​ក៏​ប្រកប​កិច្ចការ​ជាមួយ​វចនានុក្រម​ទៅ សរសេរ​អក្ខរាវិរុទ្ធ​អី​គេ​ខំ​ផ្ទៀងផ្ទាត់​ជាមួយ។ រហូត​មក​ដល់​ព្រះ​សង្ឃរាជ ជួន ណាត លោក​ជួយ​កែ ជួយ​ថែមថយ​នាយអាយ ក្នុង​ទសវត្ស ៦០។ ជាពិសេស ដោយ​ហេតុ​ដូច្នេះ ទៅ​មក​ដល់​សព្វថ្ងៃ​នេះ​ការ​បោះពុម្ព​ផ្សាយ​វចនានុក្រម​នេះ គ្រា​ទី ៥ ហើយ មក​ដល់​ចុង​ទសវត្ស ៦០ ហ្នឹង»។

មាន​ប្រសាសន៍​ស្រដៀង​គ្នា​នេះ​ដែរ លោក សូ វណ្ណា ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ផ្នែក​អប់រំ បាន​ឲ្យ​ដឹង​ថា តាម​រយៈ​ស្នាព្រះហស្ត​ទាំង​ឡាយ​របស់​ព្រះអង្គ ដែល​រួម​មាន​វចនានុក្រម​ខ្មែរ​ជា​ដើម​នោះ គេ​អាច​ចាត់​ទុក​ថា សម្ដេចព្រះសង្ឃរាជ ជួន ណាត ព្រះអង្គ​ពិត​ជា​អ្នកប្រាជ្ញ​ខ្មែរ​មួយ​រូប នៅ​ក្នុង​វិស័យ​អក្សរសាស្ត្រ​ជាតិ។

លោក សូ វណ្ណា៖ «សម្តេចសង្ឃ ជួន ណាត គឺ​លោក​បាន​បង្កើត​នៅ​ពាក្យពេចន៍​ផ្សេងៗ សម្រាប់​ឲ្យ​កូន​ខ្មែរ​យើង​ប្រើប្រាស់ ហើយ​នឹង​លោក​មាន​កម្មវិធី​ជា​ច្រើន និង​ពាក្យពេចន៍​របស់​ខ្មែរ​យើង​ហ្នឹង នៅ​ក្រៅ​ប្រទេស​ផង​ដែរ ដែល​ធ្វើ​ឲ្យ​សកលលោក​ហ្នឹង គេ​បាន​ស្គាល់​អំពី​ប្រទេស​ខ្មែរ តាម​រយៈ​ព្រះសង្ឃ ជួន ណាត នេះ»។

ឯកសារ​ចេញ​ផ្សាយ​ដោយ​វិទ្យាស្ថាន​ភាសា​ជាតិ​នៃ​រាជបណ្ឌិត​សភា​កម្ពុជា​បាន​បញ្ជាក់​ថា សម្ដេច​ព្រះសង្ឃរាជ ជួន ណាត ព្រះអង្គ​បាន​បំពេញ​ការងារ​ជួយ​ជាតិ និង​សាសនា​រហូត​ដល់​ព្រះអង្គ​សោយ​ទិវង្គត គឺ​នៅ​ថ្ងៃ​១៤ កើត ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ កញ្ញា ឆ្នាំ១៩៦៩ ក្នុង​ព្រះជន្មាយុ ៨៦ ព្រះវស្សា​នៅ​ក្នុង​វត្ត​ឧណ្ណាលោម រាជ​ធានី​ភ្នំពេញ។

ការ​ចូល​ព្រះ​ទិវង្គត​របស់​ព្រះអង្គ​រហូត​មក​ដល់​ពេល​នេះ បាន​គម្រប់​ទី ៤១ ឆ្នាំ​ហើយ។ មក​ដល់​សម័យ​បច្ចុប្បន្ន គេ​ឃើញ​មាន​ការ​សាង​ព្រះ​រូប​សំណាក​របស់​ព្រះអង្គ​មួយ នៅ​ភ្នំពេញ ដើម្បី​ជា​ការ​ឧទ្ទិស​ដល់​ព្រះ​វីរភាព​ដ៏​ថ្លៃថ្លា​របស់​ព្រះអង្គ និង​ឲ្យ​កូន​ចៅ​ខ្មែរ​ក្នុង​ជំនាន់​នេះ ព្រមទាំង​ជំនាន់​ក្រោយៗ បាន​ដឹង​ស្គាល់​អំពី​អ្នកប្រាជ្ញ​ខ្មែរ​មួយ​ព្រះអង្គ​នេះ៕




ប្រភព៖ WIKI.KH
ប្រភព៖ RFA


របៀប Configure នៅលើកុំព្យូទ័រ Laptop

- ចុចលើ Notification on Toolbar

-ស្វែងរកពាក្យ Connect និងចុចលើវា


- រួចចុច លើពាក្យ Projecting to this PC

- នៅលើ Setting ជ្រើសរើសពាក្យ
  • ប្រអប់ក្រោម Window PCs and Phones can project to this PC When you say is OK! = Available EveryWhere.
  • ប្រអប់់​ក្រោម Ask to project to this PC = First time Only.


របៀប configure នៅលើទូរសព័្ទ

ដោយយកម្រាមដៃអូសពីលើចុះក្រោមលើអេក្រង់ទូរស័ព្ទចេញដូចតាមរូបខាងក្រោម



រួចចុចលើ Icon ដែលដាក់ថា Screen Mirroring ពេលវាស្វែងរកឃើញ នោះជាឈ្មោះកុំព្យូទ័ររបស់អ្នក



សូមមើលវីដេអូខាងក្រោមបន្ថែម


អានសៀវភៅនៅទីនេះ!




ទាញយកសៀវភៅចូលក្នុងកុំព្យូទ័រ Download ...

ទាញយកកម្មវិធីPhoto Shop CS6 នៅទីនេះ! Download ...

ទាញយកកម្មវិធីPhoto Shop CS5 នៅទីនេះ! Download ...

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.